តើអត្ថន័យឈ្មោះប្រាសាទអង្គរវត្តមាននយ័យ៉ាងដូចម្តេច? - J-share

Thursday, June 22, 2017

តើអត្ថន័យឈ្មោះប្រាសាទអង្គរវត្តមាននយ័យ៉ាងដូចម្តេច?

រូបភាពពី http://whc.unesco.org

ពាក្យថា អង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមាន​វត្តពុទ្ធសាសនា។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះ​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​មន្ទីរ​រុងរឿង​ដោយ​លំអគ្មាន​ពីរ (ហៅ​ក្លាយ​មក​ជា អង្គរ​វត្ត) ។ ពាក្យ នគរ នេះ​ច្រើន​តែ​មាន​សំឡេង​ក្លាយ​ឃ្លាត​ជា អង្គរ ដូច្នេះ​ឯង, ដូច​ជា នគរ​បាល, នគរ​បុរី, នគរ​យមរាជ, នគរ​វត្ត​ ក្លាយ​ជា អង្គរ​បាល, អង្គរ​បុរី, អង្គរ​ជមរាជ, អង្គរ​វត្ត ជាដើម។
រូបភាពពី www.sciencenews.org

ប្រាសាទ​អង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា "​បរម​វិស្ណុលោក"។ ការវិវត្ត​នៃ​ឈ្មោះ​ អង្គរវត្ត នេះ​អាច​ត្រូវបាន​គេ​យក​មក​ប្រើ​តាម​ប្រវត្តិ​សាស្ត្រ។ តាម​សិលា​ចារឹក​នៅ​សតវត្ស​ទី១៦​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​គឺ ព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រ័ស្ថ​​ព្រះ​ពិស្ណុ​លោក។ ​ ពាក្យ ឥន្ទ្រប្រ័ស្ថ មាន​ន័យ​ថា "ទីក្រុង​របស់​ព្រះឥន្ទ"។ មួយ​ចំណែក​ទៀត​នៅ​សតវត្សរ៍​ទី១៧​ត្រូវ​បាន​គេ​ហៅ​ថា "ឥន្ទ​​បត្តម្ភា​​នគរ​​ស្រី​​សុធរវ​​ពិស្ណុ​លោក"។ បើតាមវចនានុក្រមជួន-ណាតពាក្យ ឥន្ទបត្ត រឺ ឥន្ទ្រប្រ័ស្ថ នេះមានសេចក្ដីពន្យល់ដូចតទៅ´៖ ឈ្មោះ​ក្រុង​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ត្រង់​កន្លែង​ក្រុង ទេល្ហី សព្វ​ថ្ងៃ​នេះ ? ។ ខ្មែរ​សម័យ​មហា​នគរ (នគរ​ធំ) ប្រើ​ពាក្យ​នេះ​ជា​វិសេស​នាម​ ឬ​ជា​គោរម​នៃ​ក្រុម​មហា​នគរ, ច្រើន​ប្រើ​ក្នុង​ព្រះ​បរម​រាជ​សាសន៍ ឬ​ព្រះ​បរម​រាជ​ឱង្ការ​ថា ព្រះ​បាទ​សម្តេច​ព្រះ​រាជ​ឱង្ការ​បរម​បពិត្រ​កម្ពុជាធិបតី​ស្រី​ឥន្រ្ទប្រ័ស្ថ​បុរី​រ័ត្ន​រាជ​ធានី... (ប្រើ​ពាក្យ​នេះ​តាំង​អំពី​បាន​ព្រះ​ខ័ន​រាជ្យ ដែល​មាន​សេចក្ដី​តំណាល​ថា ព្រះ​ឥន្រ្ទ​យក​មក​ប្រទាន​ទុក​ជា​កេរ្តិ៍​ជា​សស្រ្តា​ដ៏​វិសេស​សម្រាប់​កម្ពុជ​រដ្ឋ ?) ។
រូបភាពពី www.lonelyplanet.com

ឈ្មោះថា អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សំរាប់​កំណត់​ប្រាសាទ​ដែល​ជា​បូជនីយដ្ឋាន​នេះ។ ចំពោះ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ច្រើន​និយម​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរតូច។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​នៅ​លើ​ពិភព​លោក​ទាំងអស់​បាន​កំណត់​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។ ប្រភពពី wikipedia


No comments:

Post a Comment