ប្រវត្តិសង្ខេប​ ខេត្តមណ្ឌលគិរី - J-share

Monday, June 19, 2017

ប្រវត្តិសង្ខេប​ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី
ប្រភពពី siemreapdaytour


  • ប្រទេស កម្ពុជា
  • ទីរួមខេត្ត ក្រុងសែនមនោរម្យ
  • ផ្ទៃក្រឡាសរុប ១៤២៨៨ គម២ (៥៥១៧ ម៉ាយ ការ)
  • ប្រជាជន(2008)សរុប ៦០៨១១
  • សន្ទភាព ៤,៣/គម២ (១១/ម៉ាយ ការ)
  • ល្វែងម៉ោង UTC+07
  • Dialing code +855
  • ក្រមអ.ម.អ. ៣១៦៦ KH-11
  • ស្រុក 5
  • ឃំុ 21
  • ភូមិ 98
ខេត្ត​មណ្ឌល​គីរី​ជា​ខេត្ត​មួយ​ដែល​ សិ្ថត​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង​ ប្រ​ទេស វៀត​ណាម​ ខាង​ជើង​ជាប់​នឹង​ ខេត្ត​រតនៈគីរី​ ខាង​ជើង​ឈាង​ខាង​លិច​ជាប់​នឹង​ ខេត្ត​ស្ទឹង​ត្រែង​ ខាង​លិច​ជាប់​នឹង​ខេត្ត​ក្រ​ចេះ ហើយ​មាន​ចំ​ងាយ​ ៣៨០​គីឡូម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៨ ៧​ ​​និង​៧៦​​ដោយ​ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់​ចាម​ និង​ក្រ​ចេះ​ ផ្លូវ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​មណ្ឌល​គីរី​ បាន​មាន​ផ្លូវ​គោក​ និង​ផ្លូវ​អា​កាស​ ​បើ​យើង​ ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោក​យើង​និង​ឃើញ​ថា​​កំ​ណាត់​ផ្លូវ​ពី​ ភ្នំ​ពេញ​ទៅ​មណ្ឌលគិរី​ ជា​ផ្លូវ​ ​កៅ​ស៊ូ​ដែល​ផ្តល់​នូវ​លក្ខណះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ។ ខេត្ត​នេះ​មាន​អា​កាស​ធាតុ​ខុស​ពី​ខេត្ត​ផេ្សងៗ​ទៀត​នៅ​កម្ពុជា​ ដោយ​នៅ​ក្នុង​រដូវ​ក្តៅ ​សី​តុណ្ហ​ភាព​ចាប់​ពី​ ២៧°C​ ទៅ​ ៣១°C​ ដែល​អាច​ចុះ​ត្រ​ជាក់​នៅ​ពេល​យប់​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។​
ខេត្ត​មណ្ឌល​គីរី​មាន​ផៃ្ទ​ដី​សរុប​ទាំង​អស់​ ១៤២៨៨​គីឡូ​ម៉ែត្រ​ការ៉េ​ ដែល​មាន​ប្រ​ជា​ជន​សរុប​ ៣២៤០៧នាក់​ មាន​៥៦៥៧​គ្រួសារ​ ប្រុស​១៦៣៨០នាក់​ និង ​ស្រី​១៦០២៧នាក់​ ​(តាម​របាយ​ការណ៍​ជំ​រឿន​ឆ្នាំ​១៩៩៨)​​ ហើយ​ដង់​ស៊ី​តេ​ប្រ​ជា​ជន​គិត​ជា​មធ្យម​ ២នាក់​ក្នុង​ ១គីឡូម៉ែត្រការ៉េ អត្រា​កំ​នើន​ប្រ​ជា​ជន​ ០.៣២ភាគរយ​។ ខេត្តមណ្ឌលគីរី ​ជា​តំបន់​ភ្នំ​ និង​ ខ្ពង់រាប​ស្ថិត​នៅ​ប៉ែក​ឥសាន​នៃ​ប្រទេស​កម្ពុជា​ ដែល​ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​ ជា​ជនជាតិភាគតិច​ ខេត្តមណ្ឌលគីរី​មាន​ប្រជាជនព្នង​ ៨០ភាគរយ​ ក្រៅ​ពី​នេះ​មាន​ជន​ជាតិ​ចំ​រុះ​គ្នា​ផេ្សងៗ​ទៀត​ ដូច​ជា​ ខែ្មរ​ ចិន​ វៀតណាម​ ថៃ​ ខែ្មរឥស្លាម​ និង​ មាន​ ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​ទៀត​ ហើយ​ការ​ប្រកបរប​រកស៊ី​របស់​ពួក​គេ​នៅ​ទី​ប្រ​ជុំ​ជន​ គឺ​ទី​រួម​ខេត្ត​គេ​ប្រកប​មុខ​របរ​ពាណិជ្ជ​កម្ម​ បើ​នៅ​ឯ​ជន​បទ​វិញ​គេ​ ដើរ​បោច​វល្លិ​ ដើរ​ប្រមាញ់​សត្វ​តាម​របៀប​បុរាណ​ ចំពោះ​ការ​ធ្វើ​ស្រែ​វិញ​មាន​តែ​នៅ​ស្រុក​កោះ​ញែក​មួយ​ប៉ុណ្ណោះ​ គេ​ធ្វើ​ ស្រែ​បុក​ដាំ​នៅ​លើ​ខ្នង​ភ្នំ​ ដូ​ច្នេះ​អំ​ណោយ​ផល​វា​ទទួល​បាន​តិច​ណាស់​ព្រោះ​វា​អា​ស្រ័យ​ទៅ​លើ​ទឹក​ ភ្លៀង​ ​ប្រសិន​ បើ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ទើប​ ដំ​ណាំ​ស្រូវ​របស់​ពួក​គាត់​ បាន​ផល​ល្អ​ ជីវ​ភាព​របស់​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គីរី ​មាន​កំរិត​ទាប​ណាស់​ក្នុង​ មួយ​ថៃ្ង​មនុស្ស​ម្នាក់​មិន​អាច​រក​ចំណូល​ បាន​៥០០រៀល​ផង។ ក្រៅ​ពីមុខ​របរ​ធ្វើស្រែ​ ប្រ​ជា​ជន​ខ្លះ​ទៀត​មាន​មុខ​របរ​ ជា​អ្នក​ចំការ​ មន្រ្តី​រាជ​ការ​ រីឯ​ខ្លះ​ទៀត​ ប្រ​កប​របរ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​ធ្វើការ​ផ្គត់​ផ្គង់​ដល់​សេ​វា​កម្ម ​ស្នាក់​នៅ​ បំរើ​សេវា​កម្ម​ម្ហូប​អាហារ​ ព្រម​ទាំង​សេវា​កម្ម​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត​ផង​ដែ​រ។​
ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។ ​​​​ ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់​នៅ ឈានទៅរកការអភិវឌ្ប​ ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។ ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។
ប្រភពពី wikipedia

No comments:

Post a Comment