តើអ្នកណាជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ? - J-share

Friday, June 23, 2017

តើអ្នកណាជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ?

តើអ្នកណាជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ?
រូបភាំពពី www.everyday.com.kh



លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវ​ជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។


  • ឈ្មោះពេញ : កេង​ វ៉ាន់សាក់
  • ឈ្មោះ​ដើម : កេង​ វ៉ាន់សាក់
  • ថ្ងៃកំនើត : ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥
  • ទីកន្លែងកំនើត : ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង។
  • ឪពុកឈ្មោះ : កេង ស៊ីផាន់
  • មា្តយឈ្មោះ : ហម អ្នក
  • មុខងារ : អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០។


ជីវៈប្រវត្តិសង្ខេប
Keng Vansak

លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែ​អស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។

លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់​ខ្សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។​ ប្រវត្តិ​ស្មុគស្មាញ​របស់​លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​មនុស្ស​ទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ច​ចម្លងប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូប​នេះ​តែង​តាម​ព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។​ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយ​ក្រោយ​មក​បាន​ក្លាយ​ជា​វាល​ពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។ ប្រភពពី wikipedia

No comments:

Post a Comment