ការបង្ហាញខ្លួនរបស់កញ្ញា មាស ​សុខសោភា ជាមួយនិងរ៉ូបពិសេសមួយឈុតបានទាក់ទាញភ្នែកទស្សនិកជនគ្រប់គ្នា - J-share

Thursday, June 22, 2017

ការបង្ហាញខ្លួនរបស់កញ្ញា មាស ​សុខសោភា ជាមួយនិងរ៉ូបពិសេសមួយឈុតបានទាក់ទាញភ្នែកទស្សនិកជនគ្រប់គ្នា


រយៈ​ពេល​ប៉ុន្មានខែចុង​ក្រោយនេះទស្សនិកជន ក៏ដូចជា Fanមួយចំនួនបានលាន់មាត់ថារូបសម្រស់របស់ កញ្ញា មាស សុខ​សោភា កាន់តែ​ស្រស់ស្អាត​ឡើងៗ ទោះបីជាអាយុរបស់កញ្ញាច្រើនក៏ដោយ ប៉ុន្តែ​សម្រស់​នាង​នៅ​ក្មេង​ជាង​វ័យ និងលេចធ្លោរហូត ពីព្រោះ​នាង​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ស​ម្ជ​ស្ស ។


រាល់ពេល​ចូលរួម​កម្មវិធី​តូចធំ​ម្តងៗ កញ្ញា មាស សុខ​សោភា តែងតែ​តុបតែង​ខ្លួន​ស្អាត​ប្លែក ជាមួយនិង​ម៉ូដ​សម្លៀកបំពាក់​ខុសប្លែក​ពីគ្នារហូត ជាពិសេស​តាមរយៈ​រូបភាព​ខាងលើនេះបង្ហាញឱ្យឃើញថា កញ្ញា សុខ​សោភា ពិតជា​ស្រស់ស្អាត​ជាមួយ​រ៉ូ​ប​មួយឈុត​នេះធ្វើអោយអ្នកចូលរួមកម្មវិធីឈរសំលឹងមិនដាក់ភ្នែក។

បើយើងសង្កេតទៅលើ​បទ​ចម្រៀង​របស់ មាស សុខ​សោភា វិញឃើញថាបានចេញ​ជា​បន្តបន្ទាប់​ ប៉ុន្តែមិនទាន់​មាន​បទ​ចម្រៀង​ណា​ដែល​ធ្វើឱ្យ​នាង​ផ្ទុះ​ខ្លាំង​ដូច​កាលពី​ឆ្នាំមុនៗ​នៅឡើយ​។

ប៉ុន្តែ​បើតាមការ​បង្ហើបប្រាប់របស់ មាស សុខ​សោភា បានអោយដឹង​ថាឆាប់ៗ​ខាងមុខ កញ្ញា ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​Albumទៀត​ដើម្បីបំពេញសេចក្តីត្រូវការ និង ​បំរើ​អារម្មណ៍​ទស្សនិកជនបន្តទៀតមិនអោយខកបំណងឡើយ។

No comments:

Post a Comment