J-share

J-share

Tuesday, July 4, 2017

ប្រវត្តិសង្ខេបអំពីលោក កែវ សារ៉ាត់ ( មានវីដេអូ )

July 04, 2017
ប្រវត្តិសង្ខេបអំពីលោក កែវ សារ៉ាត់ ( មានវីដេអូ )
កែវ សារ៉ាត់ (-កញ្ញា ១៩៩១)មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅ​ភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និង ម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។




ក្រោយ​មក​លោក​កែវ​ សារ៉ាត់​បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នា​ទឹក​ដី​ថៃ ។ លោក​កែវ​ សារ៉ាត់​បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​បាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរុំ​នោះ​ទៅ​នៅ​អាមេរិច ។ ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ ។


លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា ៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​ចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និង ចាប​មាស ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​គ្រប់​ទិស​ទី គឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម ។ លោក​កែវ​ សារ៉ាត់​ទទួល​មរណភាព​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិច ដោយ​រោគ​ថ្លើម​ប្រភេទ B ។

វីដេអូខាងក្រោម

 

ប្រភពពី wikipedia
Read More

Monday, June 26, 2017

តើប្រាសាទបន្ទាយស្រីសាងសង់ឡើងដោយស្តេចអង្គណា? សាងសង់ដើម្បីអ្វី?

June 26, 2017
តើប្រាសាទបន្ទាយស្រីសាងសង់ឡើងដោយស្តេចអង្គណា? សាងសង់ដើម្បីអ្វី?
ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។

រូបភាពពី www.pinterest.com
ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។

ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទ​បន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌‌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។

ប្រាសាទបន្ទាយ​ស្រី​ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូ​ម៉ែត្រភាគ​ខាង​ជើង​ទី​រួម​ខេត្ត​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧គីឡូម៉ែត្រនិង​មាន​ចំងាយ​៣២គីឡូម៉ែត្រ​ពីប្រាសាទអង្គរវត្តតាមផ្លូវ​ឆ្ពោះទៅ​ ភ្នំគូលេន ។ តាម​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​អាណា​ចក្រ​ខ្មែរ​បាន​កត់​ត្រា​​ថា ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជកាល​ព្រះបាទរាជេន្រ្ទវរ្ម័នគឺ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា ។

ប្រាសាទ​បន្ទាយ​ស្រី​ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន១៥០០ ដែល​ទេពអប្សរ​ទាំង​អស់​សុទ្ធ​តែ​ខុស​គ្នា ហើយ​លើស​ពីនេះ​សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គរវត្តទៅទៀតគឺ​ដូច​ជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ​ ស្ពាន់​​ដូច្នេះ​ដែរ ។ បើតាម​មគ្គុទេសក៏វិញ​បញ្ជាក់​ថា ព្រះបាទជ័យរ្ម័ន​ទី​៥ ទ្រង់ជា​អ្នក​កសាង​ប្រា​សាទ​នេះ​ដែល​តាម​សិលា​ចារឹ​ថា "ឥសូរបុរៈ" ឈ្មោះ​ត្រី​ភុវតមហេស្វរៈប្រែ​ថា "ស្ពាននៃ​ព្រះ​ឥសូ​រជា​ធំត្រៃ​ភព" ប្រែ​ថា "បុរី​ព្រះ​ឥសូរ" មិន​មែន​ឈ្មោះបន្ទាយ​ស្រី​ដូច​យើង​ស្គាល់​ទេ ។
រូបភាពពី https://travisjthompson.wordpress.com

ប្រាសាទ​នេះ​មាន​កំ​ពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ៣​ជាន់មានទីលាន​ក្រាល​ថ្មវែង​ទៅ ​ទិស​ខាង​កើត មាន​គោបុរៈ​ប្រកបដោយ​ក្បាច់​វិចិត្រ នៅ​ចំ​កណ្តាល​ទី​លាន​មាន​រោង​ទង​ខ្វាត់​ខ្វែង​ក្រ​ឡា​ចត្រង្គ​ចេញ​ទៅ​ខាង​​ ជើងមួយ ចេញទៅ​ខាង​ត្បូង​បីសុទ្ធ​សឹង​ប្រ​កប​ដោយ​ក្បាច់​រចនា​ល្អ​វិចិត្រ ។ សព្វ​ថ្ងៃ​នេះ​បាក់​ធ្លាក់​អស់​ហើយសល់​តែ​សរសរ​ច្រូង​ច្រាង​គួរ​អោយ​ស្តាយ ។ ប្រា​សាទ​បន្ទាយ​ស្រី​ជា​ប្រា​សាទ​មួយដែល​មាន​ក្បាច់​រចនា​យ៉ាង​បញ្ចង់​ឆើត​ ឆាយ មាន​សន្ទឹក​ភ្ញីវ​ល្លិវិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក ដែល​មើល​ទៅ​គួរ​អោយ​នឹក​គិត​ឥត​មាន​ក្តី​ង្ស័យ​ថា " ទេវតានិមិ្មត " ។​

សន្លឹក​ក្បាច់​មួយទងៗដែល​វិល​វង់​មូល​ក្រ​ឡង់​អាច​ទាញ​ភ្នែក​គយ​គន់​មើល​ ម្តង​ហើយ​ម្តង​ទៀត​និង​អោយ​ឈ​រ​ទ្រឹង​ភាំង​​ភ្លេច​ខ្លួន​ជញ្ជក់​មាត់​ដោយ​ សេចក្តី​ស្ងើច​ថ្វី​ដៃ​សម្តែង​​អោយ​ឃើញ​ថា សម័យ​កសាង​ប្រា​សាទ​បន្ទាយ​ស្រី​នេះ​ជា​សម័យ​នៃ​ការ​ចេះ​ដឹង​ស្ទាត់​ជំ​នាញ​ របស់​បុព្វ​បុរស់​ខ្មែរ​នា​សម័យ​នោះ ។ ប្រា​សាទបន្ទាយ​ស្រី​កន្លង​មក​ត្រូវ​រង​នូវ​ភាព​មហន្ត​រាយ ដោយ​សារ​តែ​សង្គ្រាម​បាន​ធ្វើ​អោយ​ប្រា​សាទ​បុរាណ​មួយ​នេះ​ខូច​ខាត​ខ្ទេច​ ខ្ទី​អស់​យ៉ាង​ច្រើន ។ របង​កំ​ពែង​ការ​ពារ​ខាង​ក្រៅ​ត្រូវ​បាន​គេ​ធ្វើ​ការ​ជីកគាស់​កាយ​រុក​រក​ វត្ថុ​បុរាណ​កាល​ពី​អំ​ឡុង​ប្រ​ទេស​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ ។ គំ​នរ​ដុំ​ថ្ម​ប្រា​សាទ​ត្រូវ​ទុក​រាយ​​ប៉ាយ​នៅមុខ​ប្រា​សាទ​ ។​ តួ​ប្រា​សាទ​ខាង​ក្នុង​មួយ​ភាគ​ត្រូវ​បាក់​បែក​ស្រុត​ទ្រុឌ​ដែល​មើល​ទៅ​គួ​ អោយ​សង្វេគ ។ ប្រភពពី wikipedia
Read More

Sunday, June 25, 2017

អ៊ុន សិទ្ធា មិន​ប្រ​​កាន់​តួ​ឯក​ តែ​សំខាន់​លើ​តម្លៃ

June 25, 2017
អ៊ុន សិទ្ធា មិន​ប្រ​​កាន់​តួ​ឯក​ តែ​សំខាន់​លើ​តម្លៃ

តារា​ប្រុស​ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​​​ទាំង​ក្នុង​រឿង​ភាគ​បុរាណ ​និង​សម័យ​ លោក​ អ៊ុន សិទ្ធា បាន​ប្រាប់​ sabay ​ថា លោក​មិន​ប្រកាន់​​ថា ​ទាល់​តែ​ដើរ​តួ​ឯក​ទើប​លោក​សម្ដែង​​នោះ​ទេ ​គឺ​តួ​អ្វី​ក៏​លោក​ថត​ដែរ​ សំខាន់​ទៅ​លើ​តម្លៃ​។


អតីត​ប្រុសស្អាត​លេខ ១ របស់​ស្ថានីយទូរទស្សន៍ CTN កាល​ពី​ឆ្នាំ ២០០៦ ​លោក​​ អ៊ុន សិទ្ធា តម្លៃ​ខ្លួន​របស់​លោក​កើន​ឡើង​រហូត​ គឺ​ខ្ទង់​ប្រមាណ​ ៥ពាន់​ដុល្លារ​ ក្នុង​មួយ​រឿង។

“ពី​មួយ​រឿង​ទៅ​មួយ​រឿង​ គឺ​តម្លៃ​ខ្លួន​ខ្ញុំ​កើន​ឡើង​រហូត ខ្ញុំ​អត់​អាច​គិត​ថា រឿង​ណឹង​ ផលិត​កម្ម​ណឹង​​តម្លៃ​ប៉ុណ្ណឹង​ ដល់​រឿង​ក្រោយ​តម្លៃ​ខ្ញុំ​នៅ​តែ​ប៉ុណ្ណឹង​ទៀត​អត់​ទេ គឺ​ខ្ញុំ​​ឡើង។ ក្នុង​​មួយ​រឿង​ក្បែរ​ ៥ពាន់​ទាំង​ដុំ​ទាំង​ភាគ បើ​ច្រើន​ភាគ​អាច​នឹង​លើស​​ហ្នឹង តែ​បើ​ក្រោម​៣០​សិប​ភាគ ​ប្រហែល​ហ្នឹង៕



ប្រភពពី sabay
Read More

អ្នកចូលចិត្តបន្លែឆៅប្រយត្ន័ញ៉ាំដោយកូនឈ្លើងតូចៗដែលនៅក្នុងបន្លែលាងមិនស្អាត

June 25, 2017
អ្នកចូលចិត្តបន្លែឆៅប្រយត្ន័ញ៉ាំដោយកូនឈ្លើងតូចៗដែលនៅក្នុងបន្លែលាងមិនស្អាត
សត្វឈ្លើង

គឺជាសត្វ​ទឹក​ឥត​ឆ្អឹង ស្បែត​ស្វិត​យឺត​រអិល​ទាម​ជញ្ជក់​ឈាម​មនុស្ស, សត្វ; ឈ្លើង​មាន​ច្រើន​ប្រភេទ មាន ឈ្លើង​កន្លាស់ គឺ​ឈ្លើង​តូច​ៗ និង​ឈ្លើង​ព្រ័ត្រ គឺ​ឈ្លើង​ធំ​ជាដើម ។ ឈ្លើង​សមុទ្រ ឈ្លើង​ធំ​ៗ​មាន​សាច់​ក្រាស់ គេ​ប្រើ​ជា​អាហារ​បាន ។


គ្រប់គ្នាអាចនឹងសង្ស័យថា ប្រសិនបើយើងញ៉ាំត្រកួនដែលមានពងឈ្លងជាប់មកជាមួយនោះ តើពងឈ្លើអាចញាស់ និងរសើនៅក្នុងខ្លួនយើងបានឬក៏អត់?

ធ្លាប់មានការបង្ហោះតាមបណ្ដាញសង្គមថា មានអ្នកដែលបានបរិភោគត្រកួនដែលមានពងឈ្លើង ហើយវាបានញាស់ធំធាត់នៅក្នុងពោះរហូតដល់ត្រូវធ្វើការេវះកាត់ តែយើងសូមប្រាប់ថានេះគឺជាព័តមានមិនពិត ព្រោះថាទោះជាយើងបរិភោគបន្លែឆៅដែលមានជាប់ពងឈ្លើងចូលទៅក៏វាមិនអាចនឹងទ្រាំនឹងសារធាតុរំលាយអារហារនៅក្នុងក្រពះយើងបានដែរ។

ដូចច្នេះគ្រប់គ្នាសូមអស់បារម្មណ៍ចំពោះបញ្ហានេះ តែយ៉ាងណាចាំបាច់ត្រូវតែលាងបន្លែអោយស្អាតមុននឹងបរិភោគ ដើម្បីសុខភាពល្អនិងអនាម័យ។



Read More

លែងបារម្ភរឿងរកសំលៀកបំពាក់អោយសមជាមួយរូបរាងទៀតហើយ

June 25, 2017
លែងបារម្ភរឿងរកសំលៀកបំពាក់អោយសមជាមួយរូបរាងទៀតហើយ
១. អ្នកមានរាងដូចផ្លែប៉ោម (រីកលើ តូចក្រោម)

• អ្នកគួរជ្រើសរើស រូបឬអាវ ដែលរំភាយពីក្រោមដើមទ្រូងចុះ មានកស្រួច ឬរូបខ្លីក្រវ៉ាត់ចង្កេះ ឬរូបរាងដូចអក្សរ A ក៏បាន។
• ចៀសវាងអាវក្រៅរឹបរាងសាច់ក្រណាត់ អាវរងាររលុងៗ ឬអាវមានជីពសំពីងសំពោងច្រើន  និងងាកមកជ្រើសរើសអាវបែបសារូរំភាយៗ  ឬអាវវែងដូចរ៉ូបក៏បាន។
• ចៀសវាងខោខូវប៊យរឹបរាង  និងខោរឹបជាមួយអាវខ្លី។  ជម្រើសល្អបំផុតសម្រាប់អ្នកគឺខោជើងប៉ាត់។
• សម្រាប់ការប្រើខ្សែក្រវ៉ាត់ អ្នកគួរដាក់នៅពីក្រោមដើមទ្រូង ដើម្បីជួយឲ្យអ្នក មើលទៅមានចង្កេះមានរាងស្អាតជាងមុន។

 ២. អ្នកមានរាង ដូចផ្លែសារី (តូចលើ រីកក្រោម)
• អ្នកត្រូវចេះតុបតែងស្មា ឲ្យមើលទៅធំ និងស្មើ ដោយប្រើកន្សែងបង់ក  និងខ្សែក មានពណ៌ចម្រុះ។
• អ្នកគួរជ្រើសរើស រ៉ូប  ឬអាវដែលមានក្រឡា  ឬផ្កាតុបតែងច្រើន ព្រមទាំងមានដៃគ្របស្មា  ឬដៃប៉ោងផងទើបជាការប្រសើរ។
• ចៀសវាងខោរឹប ខោត្រឹមជង្គង់ សំពត់ខ្លី  និងសំពត់ស្វារ៉េ  និងងាកមកជ្រើសរើស ខោកាត់ធម្មតា  ឬសំពត់ដូចអក្សរ A ក៏បាន។
• ជាពិសេសជ្រើសរើសពណ៌ខោ  ឬសំពត់ដិតៗជាមួយអាវពណ៌ភ្លឺ និងស្រាល ទើបជាការប្រសើរ។

៣. អ្នកមានរាង ត្រង់ស្មើ (គ្មានចង្កេះ គ្មានរាង)
• ជ្រើសរើសរ៉ូបដែលមានរំភាយមួយកំណាត់ខាងក្រោម  ព្រមទាំងដាក់ខ្សែក្រវ៉ាត់ ជួយឲ្យមើលឃើញចង្កេះផងទើបសក្តិសម
• ពាក់អាវប្រវែងត្រឹមត្រគាក ព្រមទាំងមានរំភាយតាមស្មា និងខ្លួនផងក៏កាន់តែល្អ
• ជ្រើសរើសអាវក្នុង ដែលជួយលើកដើមទ្រូង ដើម្បីឲ្យឃើញរាងចង្កេះខ្លះ
• ជាពិសេស អ្នកអាចជ្រើសរើសអាវក្រៅ អាវយឺត និងរ៉ូប មានចង្កេះផាយ ដើម្បីឲ្យមានរាង និងស្រស់ស្អាតខ្លាំង។

៣. អ្នកមានរាងចង្កេះអង្រ្កង
• អ្នកត្រូវចេះជ្រើសរើស សម្លៀកបំពាក់រឹបៗ ដែលបង្កើនភាពទាក់ទាញ ត្រង់ត្រគាកឲ្យបានកាន់តែខ្លាំង
• ចៀសវាងខោអាវធំៗ  រលុងៗ  ពីព្រោះវាបិទបាំងរាងកាយដ៏ស៊ិចស៊ីរបស់អ្នក
• អ្នកត្រូវជ្រើសរើស អាវទ្រនាប់ឲ្យបានត្រឹមត្រូវផង  ពីព្រោះអាវក្នុងប្រភេទអត់ដៃ ឬបែបសាច់ក្រណាត់គ្មានឆ្អឹង  អាចធ្វើឲ្យដើមទ្រូងអ្នកមើលទៅធ្លាក់ មិនស៊ីជាមួយរាងឡើយ

• អាវ ឬរ៉ូបមានកស្រួច ព្រមទាំងសំពត់ និងអាវរឹបរាង សុទ្ធតែជាជម្រើសល្អបំផុត សម្រាប់អ្នកមានរាងស្អាតបែបនេះ៕

Read More

Saturday, June 24, 2017

សំដីកាលនៅរស់ មរណភាព​ និង ស្នាដៃ របស់លោក កេង វ៉ាន់សាក់

June 24, 2017
សំដីកាលនៅរស់ មរណភាព​ និង ស្នាដៃ របស់លោក កេង វ៉ាន់សាក់
សំដីកាលនៅរស់

កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...។


ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

មរណភាព

លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​កេង​​ វ៉ាន់​សាក់​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨។​​ សព​​​​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជាស្ថាបត្យករ អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទីតម្កល់ទៅ​កាន់​ទី​ប៉ាឆា​មួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ដោយ មាន​ព្រះ​សង្ឃ​ស្វាធ្យាយ​ព្រះ​សត្តប្បករ​ណា​ភិធម្ម​បង្សុ​កូលឧទ្ទិស កុសលបច្ឆាមរណៈផង។

ស្នាដៃ
រូបភាំេពពី http://kamnapkumnou.blogspot.com

ស្នាដៃរបស់លោក ដូចជារឿង:

  • សាច់មិនបានស៊ីយកឆ្អឹងព្យួរក,
  • អន្ទិតគោលោត, 
  • ចិត្តក្រមុំ, 
  • គុកកាមកិលេស, 
  • ល្បែងល្បោយ, 
  • ខ្មែរស្លាប់ខ្មែររស់ 

និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រាម​កេរ្តិ៍ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន​ និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។ ប្រភពពី wikipedia
Read More

តើ លោក កេង វ៉ាន់សាក់ ជាមេខ្មែរក្រហមរឺ?

June 24, 2017
តើ លោក កេង វ៉ាន់សាក់ ជាមេខ្មែរក្រហមរឺ?

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។

គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់​ដល់​ក្រុម​គ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។

នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​ដែល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។

លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី១​ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។ ប្រភពពី wikipedia
Read More